បង្ការ-បង្រ្កាប-សង្រ្គោះ
Khmer (Cambodia)French (Fr)English (United Kingdom)
 

យោងតាមអនុក្រិត្យលេខ ៧៧ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩៤ ស្តីពីភារកិច្ចនិងរចនាសម្ពន័្ធទូទៅនៃកងរាជអាវុធហត្ថបានចែងថាៈ ១-កងរាជអាវុធហត្ថត្រូវស្ថិតក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្រ្តី។ ២-កងរាជអាវុធហត្ថដែលជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្នមានស្វ័យភាពក្នុងកិច្ចអនុវត្តន៍ច្បាប់ កងរាជអាវុធហត្ថមានសកម្មភាព ផ្នែកប៉ូលីសដែលមានឧបនិស្ស័យជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថត្រូវអនុវត្តន៍ ពេញផ្ទៃប្រទេសទាំងមូលលើពលរដ្ឋស៊ីវិល ព្រមទាំងលើយោធាក្នុងជួរកងទ័ពផង។ ៣-តួនាទីនិងភារកិច្ចរបស់ កងរាជអាវុធហត្ថៈ ក-រ៉ាប់រងសកម្មភាពខាងប៉ូលីសរដ្ឋបាលៈ -រក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់ សាធារណៈ -រ៉ាប់រងឪ្យមានការគោរពច្បាប់ និងបទបញ្ជាទំាងឡាយ -ផ្តល់ព័ត៌មាន និងជួយសង្រ្គោះពលរដ្ឋស៊ីវិល ខ-រ៉ាប់រងសកម្មភាពខាងប៉ូលីសតុលាការៈ -ពិនិត្យកត់ត្រានូវឧក្រិដ្ឋកម្មនិងទោសកម្ម -ប្រមូលផ្តុំភស្តុតាងផេ្សងៗ -ស្រាវជ្រាវរកអ្នកប្រព្រឹត្តបទល្មើសដើម្បីបញ្ជូនទៅតុលាការតាមដីការរបស់ តុលាការ -ទទួលបន្ទុកតាមដីការផ្ទេរអំណាចពីចៅក្រមស៊ើបសួរ គ-បំពេញបេសកកម្មដែលមានលក្ខណៈខាងយោធាៈ -ទទួលបន្ទុករក្សាសុវត្ថិភាព និងបំពេញតួនាទីជាកងកិត្តិយសជាប្រយោជន៍ ដល់ស្ថាប័នរាជរដ្ឋាភិបាល និងអាជ្ញាធរជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា -ការពារទីតាំងយោធា -កិច្ចការប៉ូលីសយោធានៅក្នុងនិងក្រៅទីតាំងកងទ័ព ឃ-ផ្តល់កម្លាំងទៅជួយក្រសួងនានាដែលបានស្នើរសុំតាមសេចក្តីត្រូវការចាំបាច់។

អហខេត្តឧត្តរមានជ័យផ្សព្វផ្សាយច្បាប់បោះឆ្នោត

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត     ឧត្តរមានជ័យ
បានធ្វើពិធីបើក        និងបិទការផ្សព្វផ្សាយច្បាប់ស្ដីពីការ
បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ឆ្នាំ២០១៣
ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៣

ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ព្រមទាំងវត្តមាន មេបញ្ជាការ មេបញ្ជាការរង និងនាយ នាយរង ពលអាវុធហត្ថជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯកធូភុំមេបញ្ជាការរងទទួលការងារប្រភពកម្លាំងកងរាជអាវុធហត្ថខេត្ត    ឧត្តរមានជ័យបានឡើងឧទ្ទេសនា ក្នុងពិធីផ្សព្វផ្សាយ ដែលបានបញ្ចប់ជាស្ថាពរ ប្រកបដោយជោគជ័យ ដែលមានរយៈពេល០២ថ្ងៃ។ ក្នុងពិធីនោះដែលនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថចំនួន១៨៨នាក់ ជាប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មន្ត្រីបម្រើការងារនៅក្នុងមន្ទីរព័ត៌មានសន្ដិសុខ និងមកពីមូលដ្ឋានកងរាជអាវុធហត្ថស្រុក។ ដោយផ្ដោតលើការសិក្សាពីមុខវិជ្ជានីមួយៗដូចជា៖
- ច្បាប់ស្ដីពីការបោះឆ្នោត
- អំពីក្រមសីលធម៌ នៃកងយោធពលខេមរភូមិន្ទ ទាក់ទងការងារឃោសនា និងបោះឆ្នោត
- អំពីបទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ
នៅក្នុងពិធីបិទវគ្គនោះដែរ លោកឧត្តមសេនីយ៍ ពុទ្ទ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានមានប្រសាសន៍សំណេះសំណាល និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវគ្គសិក្សានេះប្រកបដោយការខិត ខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនរៀនសូត្រ រហូតដល់ទទួលបានលទ្ធផលល្អប្រសើរបែបនេះ។ ឯកឧត្តមបានបន្ថែមទៀតថា ភារកិច្ចសំខាន់ត្រូវយកចំណេះវិជ្ជាទាំងនេះ ដើម្បីចូលរួមប្រតិបត្តិការឱ្យបានខ្ជាប់ខ្ជួនក្នុងតួនាទីការពាររក្សាសន្ដិសុខ ស្ថេរភាព និងសណ្ដាប់ធ្នាប់សង្គម អនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ រក្សាគុណធម៌ សីលធម៌ វិជ្ជាជីវៈ និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ ជាពិសេសជាងនេះទៅទៀត កងរាជអាវុធហត្ថដាច់ខាតត្រូវតែធ្វើជាគំរូ ក្នុងការគោរពច្បាប់ ការពារច្បាប់ មិងការពារជនខិលខូច មិនប្រព្រឹត្តិបទល្មើសដែលផ្ទុយទៅនឹងច្បាប់ឡើយ៕


រក្សាសិទ្ធិដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស